កម្មវិធីបណ្តាញទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយថ្នាក់ជាតិ (NIPNCP)
កម្មវិធីនេះ បាននឹងកំពុងប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ កម្មវិធីដែលមានការិយាល័យប្រចាំនៅខេត្តរតនគិរី និងមណ្ឌលគិរីដើម្បីធ្វើកិច្ចការងារពង្រឹងសមត្ថភាពតំណាងសហគមន៍ជនជាតិដើមភាគតិច ដើម្បីចូលរួមជាមួយអ្នកពាក់ព័ន្ធជាច្រើនទៀតក្នុងការលើកកម្ពស់នូវសំឡេង ដែលជាបញ្ហា ការព្រួយបារម្ភ និងតម្រូវការរបស់ពួកគេ ទាំងនៅកម្រិតជាតិ និងកម្រិតតំបន់ តាមរយៈការប្រើវិធីសាស្រ្តស្វែងរកការគាំពារមតិផ្នែកគោលនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយសង្គម មានដូចជា សិក្ខាសាលាពិគ្រោះយោបល់ កិច្ចប្រជុំ សន្និសីទ វេទិកា កម្មវិធីសន្ទនាមតិ តាមវិទ្យុ និងទូរទស្សន៍ ការផលិតបទយកការណ៍ ការប្រើប្រាស់បណ្តាញសង្គមអេឡិចត្រូនិច និងព្រឹត្តបត្រព័ត៌មាន ដែលទាំងនេះ គឺជាផ្នែកនៃការប្រើឧបករណ៍ ICT4D តាមរយៈបណ្តាញជនជាតិដើមភាគតិច និងការផ្សារភ្ជាប់ទំនាក់ទំនង។