ប្រវត្តិ
អង្គការ អាយ.ស៊ី.អេស.អូ ត្រូវបានផ្តួចផ្តើមគំនិតបង្កើតឡើងដោយក្រុមប្រឹក្សាភិបាល អង្គការសហគមន៍ព្រៃឈើអន្តរជាតិ (CFI) ព្រមទាំំងចាស់ទុំជនជាតិដើមភាគតិច។ អង្គការ អាយ.ស៊ី.អេស.អូ ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមិនស្វែរកប្រាក់ចំណេញ មិនប្រកាន់និន្នាការនយោបាយ និងធ្វើកិច្ចការងារដើម្បីប្រយោជន៍សាធារណៈ។ និងត្រូវបានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៦ ដោយលិខិតចុះលេខ ៨៤០ ស.ជ.ណ។
អង្គការ អាយ.ស៊ី.អេស.អូ ត្រូវបានរៀបចំឡើងដោយការរួមបញ្ចូលគ្នានូវគម្រោងចំនួន 0៣ ដែលប្រចាំនៅខេត្តរតនគិរី គាំទ្រដោយអង្គការសហគមន៍ព្រៃឈើអន្តរជាតិ (CFI) ;ក្នុងឆ្នាំ ២០០៤-២០០៦ រួមមាន (ទី១) បណ្តាញគ្រប់គ្រង ធនធានធម្មជាតិខេត្តរតនគិរី (RNRMN) (ទី២)សម្លេងព្រៃភ្នំ (FMV) និង (ទី៣) គម្រោងចងក្រងរៀបចំសហគមន៍ (CO)។ អង្គការ អាយ.ស៊ី.អេស.អូ បានប្រតិបត្ដិការសកម្មភាពរបស់ខ្លួនចាប់តាំងពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០០៧ ក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សាភិបាលដឹកនាំដោយនាយកប្រតិបត្តិ និងក្រុមគ្រប់គ្រងរហូតមកទល់បច្ចុប្បន្ន។
អង្គការ អាយ.ស៊ី.អេស.អូ មានមូលនិធិសម្រាប់ប្រតិបត្តិការកម្មវិធីរបស់ខ្លួនចំនួនប្រមាណ ៥០០,០០០.០០ ដុល្លារអាមេរិក សម្រាប់រយៈពេលមួយឆ្នាំ និងបានសម្រេចនូវផែនការយុទ្ធសាស្ត្រឆ្នាំ ២០០៧-២០០៩, ឆ្នាំ ២០១០-២០១២ និងឆ្នាំ ២០១៣-២០១៥ ។ បច្ចុប្បន្ន អង្គការ អាយ.ស៊ី.អេស.អូ កំពុងអនុវត្តផែនការយុទ្ធសាស្ត្ររបស់ខ្លួនឆ្នាំ ២០១៦-២០២០ ។