Media
ព័ត៌មានសេចក្តីជូនដំណឹង ស្តីពី “ការបើកតំបន់សម្បទានស្វែងរុករករ៉ែ សម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករក/p>

អនុវត្តន៍តាមគោលដៅពង្រឹងសេដ្ឋកិច្ចសហគមន៍ជនជាតិដើមភាគតិច ក្នុងខេត្តរតនគិរី
ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩
អនុវត្តន៍តាមគោលដៅពង្រឹងសេដ្ឋកិច្ចសហគមន៍ជនជាតិដើមភាគតិច ក្នុងខេត្តរតនគិរី គឺគិតចាប់ពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៩ និងបន្តដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៩ សកម្មភាពសំខាន់ៗរបស់គម្រោងត្រូវបានអនុវត្តជាបន្តបន្ទាប់ជាមួយក្រុមគោលដៅដោយក្រុមការងារ ICSO ដើម្បីឆ្លុះបញ្ចាំងជុំវិញទស្សនកិច្ចសិក្សារបស់ គណៈកម្មការ និងសមាជិកក្រុមសន្សំប្រាក់ជនជាតិដើមភាគតិច ភូមិកាទៀង និងភូមិកាលង ឃុំល្បាំង១ ស្រុកលំផាត់ ដើម្បីចែករំលែកនូវបថពិសោធន៍ល្អៗ និងបង្ហាញពីគំរូនៃការដឹកនាំក្រុមសន្សំឲ្យមានដំណើរកាន់តែប្រសើរឡើង។

ក្រុមការងារ ICSO ប្រចាំខេត្តមណ្ឌលគិរី បានគាំទ្រកិច្ចប្រជុំបណ្តាញសហគមន៍ការពារធនធានធម្មជាតិ…
ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩
ក្រុមការងារ ICSO ប្រចាំខេត្តមណ្ឌលគិរី បានគាំទ្រកិច្ចប្រជុំបណ្តាញសហគមន៍ការពារធនធានធម្មជាតិ សហគមន៍ជនជាតិដើមភាគតិចព្នង អញ្ចើញមកពីឃុំក្រង់តេះ ឃុំប៊ូស្រា និងឃុំពូជ្រៃ ដោយមានអ្នកចូលរួមសរុបចំនួន ៣១នាក់ (ស្រ្តី ១៣នាក់) ក្នុងគោលបំណងរួម ដើម្បីធ្វើផែនការសកម្មភាពផលិតកម្មសហគមន៍ នៃការគ្រប់គ្រងធនធានធម្មជាតិ យេនឌ័រ និងការប្រែប្រួលអាកាសធាតុ។

កិច្ចប្រជុំត្រួតឡើងវិញលើ ផែនការសកម្មភាព រយៈពេលបីឆ្នាំ (២០១៩-ឆ្នាំ២០២១) របស់សហគមន៍ជនជាតិដើមភាគតិចគ្រឹង ឃុំប៉ូយ
ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩
រតនគិរី៖ កិច្ចប្រជុំត្រួតឡើងវិញលើ ផែនការសកម្មភាព រយៈពេលបីឆ្នាំ (២០១៩ ដល់ឆ្នាំ២០២១) របស់សហគមន៍ជនជាតិដើមភាគតិចគ្រឹង ឃុំប៉ូយ។ សកម្មភាពនេះ អ្នកត្រូវបានធ្វើឡើងដោយមានការចូលរួម យ៉ាងផុសផុលពីសំណាក់គណៈកម្មាធិការ សមាជិកសហគមន៍ និងមានការគាំទ្រចូលរួមផងដែរពីសមាជិកក្រុមប្រឹក្សាឃុំប៉ូយ សរុប ២៧នាក់ (ស្រ្តី១០នាក់)។
អនុវត្តន៍គម្រោងដោយ៖ ICSO គាំទ្រថវិកាដោយ៖ សហគមន៍អឺរ៉ុប