អង្គការអាយស៊ីអេសអូ សូមស្វាគមន៏

អង្គការ អាយ.ស៊ី.អេស.អូ ត្រូវបានផ្តួចផ្តើមគំនិតបង្កើតឡើងដោយក្រុមប្រឹក្សាភិបាលអង្គការសហគមន៍ព្រៃឈើអន្តរជាតិ (CFI) ព្រមទាំងចាស់ទុំជនជាតិដើមភាគតិច។
អង្គការ អាយ.ស៊ី.អេស.អូ ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមិនស្វែរកប្រាក់ចំណេញ មិនប្រកាន់និន្នាការនយោបាយ និងធ្វើកិច្ចការងារដើម្បីប្រយោជន៍សាធារណៈ។ និងត្រូវបានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៦ លិខិតចុះលេខ ៨៤០ ស.ជ.ណ។ អង្គការ អាយ.ស៊ី.អេស.អូ ត្រូវបានរៀបចំឡើងដោយការរួមបញ្ចូលគ្នានូវគម្រោងចំនួន ០៣ ដែលប្រចាំនៅខេត្តរតនគិរី គាំទ្រដោយអង្គការសហគមន៍ព្រៃឈើអន្តរជាតិ (CFI) ក្នុងឆ្នាំ ២០០៤-២០០៦
កម្មវិធី របស់អង្គការអាយស៊ីអេសអូ
អង្គការ អាយ.ស៊ី.អេស.អូ បានអនុវត្តកម្មវិធីសំខាន់របស់ខ្លួន នៅក្នុងតំបន់ភូមិសាស្ត្រផ្សេងៗគ្នាដែលមានសហគមន៍ជនជាតិដើមភាគតិចនៅតាមខេត្តគោលដៅ។ ក្រោមកម្មវិធីរួមមួយមានឈ្មោះថា “ កម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍ជនជាតិដើមភាគតិច (ICREP) ” ដែលមានការិយាល័យប្រចាំនៅខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ អង្គការ អាយ.ស៊ី.អេស.អូ បានកំពុងប្រតិបត្តិការកម្មវិធីចំនួន ០៣ សំខាន់ៗ រួមមាន កម្មវិធីចុះបញ្ជីដីកម្មសិទ្ធិសមូហភាពជនជាតិដើមភាគតិច (CLTP) កម្មវិធីពង្រឹងសេដ្ឋកិច្ចសហគមន៍ជនជាតិដើមភាគតិច (ICEEP) និង កម្មវិធីកម្រិតជាតិនៃការបណ្តាញទំនាក់ទំនងទំនាក់ទំនងជនជាតិដើមភាគតិច (NIPNCP)។
ព័ត៌មាន
សេចក្តីជូនដំណឹង ស្តីពី “ការបើកតំបន់សម្បទានស្វែងរុករករ៉ែ សម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករក/p>